ស្រ្តីជនជាតិសឹង្ហបុរីអាយុ ៧៥ ឆ្នាំនិងបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ៦៤ឆ្នាំបានស្លាប់ ដោយសារ COVID19 កាលពីព្រឹកថ្ងៃសៅរ៍ ២១មីនា។

ប្រទេសសឹង្ហបុរី៖ អ្នកជំងឺ ២ នាក់នៅប្រទេសសឹង្ហបុរីបានស្លាប់ដោយសារជម្ងឺCOVID-១៩ដែលជាការស្លាប់ដំបូងបង្អស់ នៅក្នុងប្រទេសនេះ។

ក្រសួងសុខាភិបាល សឹង្ហបុរីបាននិយាយថា អ្នកជំងឺដែលជាស្ត្រី ជនជាតិសឹង្ហបុរីអាយុ ៧៥ ឆ្នាំនិងបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ៦៤ឆ្នាំបានស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ (២១ មីនា) ។ នេះបើតាមការចុះផ្សាយរបស់ CNA។

ក្រសួងបាននិយាយថា ស្រ្ដីរូបនោះ មានប្រវត្តិជំងឺបេះដូងរ៉ាំរ៉ៃនិងជំងឺលើសឈាម។ឯបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ៦៤ ឆ្នាំ មានប្រវត្តិកើតជំងឺបេះដូង។

លោកនាយករដ្ឋមន្រ្តី លីសៀនឡុង បានសម្តែងការចូលរួមរំលែកទុក្ខបាននិយាយថា ប្រទេសសឹង្ហបុរី ត្រូវត្រៀមខ្លួនសម្រាប់ ការស្លាប់បន្ថែមទៀតពីអាយ។ អាយ។អាយ។ អិល ១៩ ។

លោកលីបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីបន្ថយការរាលដាលនៃវីរុសនេះ ហើយបានអំពាវនាវឱ្យប្រជាជនសឹង្ហបុរីគាំទ្រ និងអនុវត្តតាមវិធានការណ៍ដែលបានដាក់ចេញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកគីម បានមានប្រសាសន៍ថាលោកមានការសោកសៅចំពោះការស្លាប់នេះ។

លោកបានប្រាប់អ្នកយកព័ត៌មានថា“ខណៈដែលយើងទាំងអស់គ្នាដឹងថា នឹងមានអ្នកស្លាប់ដោយជំងឺ COVID19 យើងមានការសោកសៅចំពោះការស្លាប់នេះ”

គាត់និយាយថា ខ្ញុំដឹងថាប្រជាជនសឹង្ហបុរី នឹងមានការភ័យខ្លាចនិងព្រួយបារម្ភ។យើងត្រូវតែមានភាពក្លាហាន និងមិនចុះចាញ់នឹងការភ័យខ្លាចរបស់យើង៕