វៀតណាម៖ ប្រទេសវៀតណាម កំពុងបង្កើនការគ្រប់គ្រងព្រំដែននៅភាគនិរតី ជាប់នឹងប្រទេសកម្ពុជានៅពេលដែលមានវិបត្តិវីរុសកូវីដ១៩ បានផ្ទុះខ្លាំងក្នុងប្រទេសកម្ពុជា។

ខេត្ត Kien Giang ដែលមានព្រំដែនគោកជាប់ព្រំដែនកម្ពុជាប្រវែង ៥៦ គីឡូម៉ែត្រ គណៈកម្មាធិការប្រជាជនខេត្តនេះបាននិយាយថា ជនជាតិវៀតណាមជាង ១០៣,០០០ នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា។

គណៈកម្មាធិការដឹកនាំសម្រាប់ការការពារ និងត្រួតពិនិត្យ ប្រចាំខេត្ត Kien Giang បាននិយាយថា ការគ្រប់គ្រងព្រំដែន គឺជាអាទិភាពចំបងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ទីតាំងប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនសរុបចំនួន ៤៨ ត្រូវបានតំឡើងនៅទីប្រជុំជនហាទៀន និងការល្បាត ២៤ ម៉ោង។

ប្រទេសកម្ពុជា បានទទួលរងនូវការឆ្លងរាលដាលយ៉ាងខ្លាំង បន្ទាប់ពីរលកចុងក្រោយកាលពីថ្ងៃ២០ខែកុម្ភៈ។ ចំនួនអ្នកស្លាប់៧១ នាក់គិតត្រឹមថ្ងៃសៅរ៍។

ខេត្តឡុងអាន ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាប្រវែង ១៣០ គីឡូម៉ែត្របច្ចុប្បន្ន មានស្ថានីយ៍និងប៉ុស្តិ៍ព្រំដែនចំនួន ៤០ កន្លែង។ ខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់ព្រំដែនវែងជាងគេជាមួយប្រទេសកម្ពុជា ប្រហែល ២៤០ គីឡូម៉ែត្របច្ចុប្បន្នមានស្ថានីយ៍ព្រំដែនចំនួន ១២៣ ដែលមានមន្រ្តីជាង ៦០០ នាក់៕