សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដែលបង្ហាញពីឈ្មោះអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១០៣នាក់ថ្មីទៀត ក្នុងនោះឃើញការឆ្លងនេះ បានបន្តធ្លាយទៅដល់បុគ្គលិកបំរើការងារនៅ ធនាគារអេស៊ីលីដា សាខា គីឡូម៉េត្រលេខ៦ សង្កាត់ព្រែកព្នៅ (លេខរៀងទី៣៩) និងគ្រូទាយបៀរម្នាក់ (លេខរៀងទី ៣៦) ដែលមានទីលំនៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា ផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការឆ្លងបានឈានដល់ បុគ្គលិកធានាគារមួយចំនួន ដូចជា កាណាឌីយ៉ា សាខាផ្លូវម៉ៅសេទុង និងរោងចក្រ ឌីន ហាន់ (ដែលមានកម្មករជាង២ពាន់)  រោងចក្រ ឌី ឡាក់  ជាដើម។

អាជ្ញាធររាជធានីភ្នំពេញ បន្តអំពាវនាវ ចំពោះអ្នកដឹងខ្លួនពាក់ព័ន្ធ សូមផ្ដល់ដំណឹងដល់អាជ្ញាធរជាបន្ទាន់៕