សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

បន្ទាយមានជ័យ៖ ក្រសួងសុខាភិបាលនៅថ្ងៃ ២៧មេសានេះ បានប្រកាសពីករណីវិជ្ជមានកូវីដ ៥០៨នាក់ថ្មីទៀត និងអ្នកជាសះស្បើយ ១២៨នាក់។ ក្នុង៥០៨នាក់នោះ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងដល់ទៅ ៧៣នាក់ (អាជ្ញាធរមិនទាន់បង្ហាញអត្តសញ្ញាណអ្នកដែលឆ្លងនៅឡើយទេ)។ 

វិធានការដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ចេញចុងក្រោយនេះមាន ការបិទខ្ទប់ក្រុងប៉ោយប៉ែតនិងដាក់វិធានការរដ្ឋបាល ការផ្អាកទីតាំងកាស៊ីណូទាំងអស់ និងកំណត់តំបន់មួយចំនួនដែលរីលរាលដាលខ្លាំង ជាតំបន់ក្រហមក្នុងសង្កាត់ប៉ោយប៉ែត។

ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ការឆ្លងនៅខេត្តបន្ទាយមានជ័យ មានកំណើនខ្លាំង ដែលធ្វើឲ្យតួលេខអ្នកកំពុងសម្រាកព្យាបាលកូវីដ១៩ នៅខេត្តជាប់ព្រំដែននេះ ឡើងដល់ ១៧១នាក់ ។ សូមជម្រាបដែរថា តាមការផ្សាយក្នុងចំំណោម ៥០៨នាក់ថ្មីនេះ មាន៖ 

  • រាជធានីភ្នំពេញ ២៤៨នាក់ទៀត (មានករណីស្លាប់២នាក់)
  • ខេត្តកណ្ដាល ១៣៥នាក់
  • ខេត្តបន្ទាយមានជ័យ ៧៣នាក់
  • ខេត្តព្រះសីហនុ ៤៧នាក់
  • ខេត្តតាកែវ ២នាក់
  • ខេត្តព្រៃវែង ២នាក់
  • កំពង់ស្ពឺ ១នាក់។

រីឯអ្នកដែលរងចាំបញ្ជូនទៅកន្លែងសម្រាក ៣២៥៤នាក់។ ដោយថ្ងៃនេះមានករណីស្លាប់៣នាក់ទៀត បានធ្វើឲ្យតួលេខសរុបឡើងដល់ ៨២នាក់ និងសរុបអ្នកកំពុងព្យាបាល ៧២៧០នាក់៕