ហាងលក់គ្រឿងសំអាងនិងឱសថរបស់ជប៉ុនដំបូងបង្អស់ ឈ្មោះ Matsumoto Kiyoshi នឹងបើកនៅក្រុងហូជីមិញ នាខែមីនាខាងមុខនេះ។

វៀតណាម៖ ក្រុមហ៊ុន Matsumoto Kiyoshi Holdings កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Lotus Food ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាMatsumoto Kiyoshi នៅខែកុម្ភៈឆ្នាំក្រោយ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ១,៣៥ លានដុល្លារ ។

ភាគីជប៉ុននឹងកាន់កាប់ភាគហ៊ុន ៥១ ភាគរយនិង ៤៨,៨៧ សម្រាប់ភាគីវៀតណាម។ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដំបូងកាលពីខែកក្កដាកន្លងទៅ។

ការបណ្តាក់ទុនរួមគ្នានេះ នឹងបើកដំណើរការហាងដំបូងរបស់ខ្លួននៅក្នុងសង្កាត់១ ក្រុងហូជីមិញ។ នៅចុងខែមីនាឆ្នាំ ២០២០ ហើយរំពឹងថា នឹងបើកហាងចំនួន ១០ ទៅ ១៥កន្លែងបន្ថែមទៀតក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។ក្រុមហ៊ុនមានផែនការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងទីផ្សារវៀតណាមទៅជាហាងរាប់រយកន្លែងនាពេលអនាគត។

ក្រុមហ៊ុនជប៉ុនបាននិយាយថាខ្លួនបានវិភាគទិន្នន័យរបស់អតិថិជនវៀតណាមដែលទិញទំនិញនៅហាងឱសថនិងគ្រឿងសំអាងក្នុងអំឡុងឆ្នាំ ២០១៧ មុនពេលចាប់ដៃគូរកស៊ីនៅវៀតណាម។

ក្រុមមន្រ្តី Matsumoto បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា"គ្រឿងសំអាងនិងអាហារបំប៉នគឺជាផលិតផលដែលត្រូវបានទិញច្រើនបំផុត ដោយអតិថិជនវៀតណាមដែលមានអត្រាកំណើនប្រចាំឆ្នាំជាង៥៦ ភាគរយ" ៕