រាជធានីភ្នំពេញ៖ ស្ថានភាពនៃកូវីដ១៩ បានធ្វើឲ្យអាជីវកម្មជាច្រើន បានរកផលប៉ះពាល់ មិនថាតែនៅកម្ពុជា។ ដោយឡែកសម្រាប់ អាជីវកម្មរបស់លោកបណ្ឌិត គីម ហ៊ាង ដូចជាផែនការសាងសង់ និងលក់ខុនដូ ២០០០យូនីត ត្រូវរលាយដោយសារ Covoid19 ផែនការសាងសង់ និងលក់បុរី ១០ ០០០ផ្ទះ ត្រូវរងចាំដោយគ្មានការកំណត់ ផែនការបើក KW Cambodia អោយបាន ២០ទីតាំង ក្នុងឆ្នាំ ២០២០ សុទ្ឋតែដូចអំបិលត្រូវទឹក។ នេះបើតាមការលើកឡើងរបស់លោក។

ទោះជារងផលប៉ះពាល់បែបនេះក្ដី លោកបណ្ឌិត គីម ហ៊ាង នៅបន្តជួយនិស្សិតខ្មែរដែលខ្វះខាតតាមរយៈអាហារូបករណ៍របស់លោក ដោយលោកបានលើកឡើង ក្នុងថ្ងៃ១៣ វិច្ចិកា ២០២០ថា ៖ ខ្ញុំបានទុកផ្ទះ២ល្វែង នៅសង្កាត់កាកាប ទល់មុខព្រលានយន្តហោះ ដោយមិនលក់ មិនជួល មិនបញ្ចាំ ដើម្បីផ្តល់អោយនិស្សិតកម្ពុជា ២០នាក់ (បុរស ១០នាក់ និងនារី ១០នាក់) ដោយបើកចំហរ អោយមកស្នាក់នៅ និងរៀនសូត្រ ព្រមទាំងជួយរកការងារអោយធ្វើ ដែលជាផ្នែកមួយនៃកម្មវិធី អាហារូបករណ៌ បណ្ឌិត គីម ហ៊ាង។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានអំពាវនាវរកការជួយយុវជនយើងអោយបានច្រើន ដើម្បីអោយពួកគាត់អាចជួយមនុស្សបានច្រើនបន្តទៀត!

សម្រាប់ការស្នាក់នៅខាងលើ សូមទាក់ទងមកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate) លេខ ២៨០ ផ្លូវ ១៨២ ទឹកល្អក់៣ ភ្នំពេញ៕