សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ច្បាប់​តាម​ន័យ​ទស្សនៈ​វិជ្ជា​គឺ​ជា​ក្បួន​សម្រាប់​បំភ្លឺ​ផ្លូវ​អយុត្តិធម៌ ជា​ក្បួន​​សម្រាប់​បង្ហាញ​ការ​ពិត​ ជា​ក្បួន​​សម្រាប់​ជីក​កកាយ​ការ​មិន​ពិត ឬ​ជា​អាថ៌​កំបាំង​ឱ្យ​ស្តែង​ចេញ​មក ជា​ឧបករណ៍​​សម្រាប់​គ្រប់​គ្រង​សង្គម​ធ្វើ​ឱ្យ​សង្គម​មាន​សណ្តាប់ធ្នាប់​ និង​របៀប​រៀប​រយ​ល្អ​ជា​ឧបករណ៍​​សម្រាប់​បង្ហាញ​មាគ៌ា​​សន្តិភាព​​មិន​អាច​ខ្វះ​បាន។ ដោយ​សារ​តែ​ភាព​សំខាន់​ៗ​​ទាំង​នេះនៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃថ្ងៃ​នេះ​ក្រមា​ប៉ុស្ត៍​ក៏​សូម​លើក​យក​ចំណុច​សំខាន់​ៗ​​ជា​សង្ខេប ​នៃ​ច្បាប់​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ដើម្បី​ស្វែង​យល់​ជា​ចំណេះ​ដឹង​៖

និយម​ន័យ​​​​តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន​ណាត​ ច្បាប់​គឺ​ជា​សេចក្តី​បញ្ញត្តិ​សម្រាប់​ប្រជា​រាស្រ្ត​ប្រតិបត្តិ​ជា​ក្បួន​​ឬ​ជា​វិន័យ​​សម្រាប់​ប្រដៅ​​មនុស្ស​ឱ្យ​ប្រព្រឹត្ត​ល្អ​ជា​គំរូ ឬ​ជា​សំណុំ​។ហើយ​តាម​ន័យ​នីតិ​សាស្រ្ត​ច្បាប់​គឺ​ជា​បញ្ញត្តិ​ទាំង​អស់​សម្រាប់​គ្រប់​គ្រង​រដ្ឋ​រាប់​ទាំង​រដ្ឋ​​ធម្មនុញ្ញច្បាប់​ បទ​បញ្ជា គោល​នយោបាយយុត្តិសាស្រ្ត ទំនៀម​ទំលាប់គោល​ការណ៍​​ទូ​ទៅ​​នៃ​​នី​តិ​ជា​វិធាន​ដែល​អនុម័ត​ដោយ​អង្គការ​នីតិ​ប្បញ្ញត្តិជា​សំណុំ​វិធាន​ទាំង​អស់​ដែល​គ្រប់​គ្រង​ការ​ររស់​នៅ​ក្នុង​សង្គមធ្វើ​យ៉ាង​ណា​ឱ្យ​សង្គម​មនុស្ស​ទាំង​មូល​​មាន​របៀប​របប​មាន​​សុវត្ថិភាព សេចក្តី​ថ្លៃ​ថ្នូរនិង​រី​ក​ចម្រើន​។ ​

Image

​​​

ចរិត​​លក្ខណៈ​​នៃ​ច្បាប់

​១.មាន​លក្ខណៈ​ជា​ទូ​ទៅមិន​ចំពោះ គឺ​មាន​ន័យ​ថាច្បាប់​ដែល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្តគឺ​អនុវត្ត​ទាំង​អស់​​គ្នាដោយ​មិន​លើក​លែង​បុគ្គល​ណា​មួយ​ឡើយ​។

២.ចាប់​បង្ខំ​​ឱ្យ​អនុវត្ត​ គឺ​ក្នុង​ករណី​ប្រសិន​បើ​​បុគ្គល​ណា​មួយឬ​ជ​ន​ណា​មួយ​ឬ​មួ​យ​​ក្រុម​មិន​អនុវត្ត​ដោយ​ផ្អែក​តាម​ការ​មិន​ពេញ​ចិត្តនឹង​ច្បាប់​​រដ្ឋ​ដែល​បាន​ចេញឬ​មិន​ស្រប​នឹង​សិទ្ធិ​របស់​ខ្លួន​ដែល​កើត​ពី​ធម្មជាតិ​នោះ​ត្រូវ​​តែ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត​។

៣.មាន​ទណ្ឌ​កម្ម បើ​មិន​អនុវត្ត​​នឹង​មាន​វិន័យ​ក្នុង​នោះ​មាន​វិន័យ រដ្ឋ​បាល​ទណ្ឌកម្ម​ផ្នែក​ព្រហ្ម​ទណ្ឌទណ្ឌ​កម្ម​ផ្នែក​រដ្ឋ​ប្ប​វេណីនិង​ពិន័យ​​អន្តរការណ៍​។

សារៈ​សំខាន់​នៃ​ច្បាប់

ជា​សង្ខេប​ ច្បាប់​គឺ​មាន​ភាព​សំខាន់​ដូច​ជាចូល​រួម​ក្នុង​ការ​កែ​ទម្រង់​វិស័យ​អប់​រំកសាង​ប្រព័ន្ធ​អប់​រំ​មួយ​ពេញ​លេញ និង​​ឯកភាព ធានា​នូវ​សេរីភាព​ខាង​សិក្សាកំណត់​អំពី​ឋានានុក្រម​រដ្ឋបាល និង​ការ​គ្រប់​គ្រង​ការ​អប់​រំជម្រុញ​ឱ្យ​មាន​គុណ​ភាព និង​ប្រសិទ្ធិភាព​នៃ​ការ​អប់​រំកំណត់​អំពី​សិទិ្ធ​ និង​កាតព្វកិច្ច​បុគ្គលិក​អប់​រំកំណត់​អំពី​សិទ្ធិ​ និង​ករណី​កិច្ច​អប់​រំ​របស់​សិស្សា​នុ​សិស្ស​និស្សិត​ និង​មាតា​បិតាអ្នក​អាណា​ព្យាបាល​អ្នក​គ្រប់​គ្រង​ថែ​រក្សា​កំណត់​​អំពី​វិធាននិង​លក្ខខណ្ឌ​​តម្រូវ​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ងារ​អប់​រំបង្កានិង​ទប់​ស្កាត់​បទ​ល្មើស​ពាក់​ព័ន្ធ​​នឹង​ការងារ​អប់​រំ​ដាក់​ទណ្ឌ​កម្ម​​អ្នក​ដែល​ប្រព្រឹត្ត​​បទ​ល្មើស​និង​ជា​ក្រប​ខណ្ឌ​សម្រាប់​ការ​អនុវត្ត​ការងារ។​

​​ប្រភេទ​នៃ​ច្បាប់

មាន​ដូច​ជា​៖

នីតិជាតិ​(សាធារណៈ​)

  • នី​តិ​រដ្ឋ​ធម្មនុញ្ញ​​

  • នីតិ​រដ្ឋបាល​

  • នីតិ​ហិរញ្ញវត្ថុ​

  • នីតិ​ព្រហ្ម​ទណ្ឌ​

នីតិ​អន្តរ​ជាតិ​សាធារណៈ៖

  • នីតិ​ធម្មនុញ្ញ​អន្តរជាតិ​

  • នីតិ​​សមុទ្រ​

  • នីតិ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​

  • នីតិ​ប្រជាជាតិ​

នីតិ​ជាតិ​​ឯក​ជន​៖

  • នីតិ​រដ្ឋ​ប្បវេណី​

  • នីតិ​ពាណិជ្ជកម្ម​

  • នីតិ​ការងារ

  • នីតិ​និរភ័យ​សង្គម...។

នីតិ​អន្តរ​ជាតិ​ឯក​ជន​៖

  • នីតិ​មរតក​/នីតិ​បេតិកភ័ណ្ឌ​

  • នីតិ​ពាណិជ្ជកម្ម​អន្តរជាតិ​

  • នីតិ​សិទ្ធិ​មនុស្ស​អន្តរជាតិ​

  • នីតិ​ធានា​រ៉ាប់​រង​..៕

ប្រភព៖ចំណេះ​ដឹង​ច្បាប់ Law-Asia