ប្រធានក្សលោក Nguyen Phu Trong សុន្ទរកថា ក្នុងពេលបញ្ចប់ កិច្ចប្រជុំរយៈពេល2 ថ្ងៃ របស់គណៈកម្មាធិការកណ្តាល នៅទីក្រុងហាណូយ ។

(ប្រទេសវៀតណាម)៖ អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម(CPV)ប្រធានបក្សលោក Nguyen Phu Trong បានអំពាវនាវដល់សមាជិក គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្ត និងប្រជាជនទូទាំងប្រទេសឱ្យបន្ត កសាងសមិទ្ធផល ដែលទទួលបានកន្លងមក និងបង្កើតកម្លាំងជំរុញថ្មីមួយ ដើម្បីសម្រេចការងារសម្រាប់ឆ្នាំ 2019 ។

លោក Nguyen Phu Trong បានធ្វើការអំពាវនាវនេះ នៅក្នុងសុន្ទរកថា ក្នុងពេលបញ្ចប់ កិច្ចប្រជុំរយៈពេល2 ថ្ងៃ របស់គណៈកម្មាធិការកណ្តាល នៅទីក្រុងហាណូយ។

ក្នុងឱកាសនោះ ប្រធានបក្ស កុម្មុយនិស្តវៀតណាម បានអំពាវនាវ ដល់មន្រ្តីនិងសមាជិកបក្សទាំងអស់ ឱ្យជៀសវាង ការធ្វើកំហុសឆ្គង ដែលបណ្តាលឱ្យមាន ការខាតបង់ ដល់បក្ស ដល់ប្រទេស និងប្រជាពលរដ្ឋ ដោយនិយាយថា ពួកគេម្នាក់ៗ ត្រូវតែដាក់ផលប្រយោជន៍ របស់ប្រទេស ប្រជាជន និងបក្សលើអ្វីៗទាំងអស់៕

រូបភាពពីVNN