សឹង្ហបុរី៖ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី (LeeHsien Loong) បាននិយាយថា សឹង្ហបុរី ត្រូវតែដឹងពីរបៀបដោះស្រាយបញ្ហា ជាមួយប្រទេសជិតខាងនិងរក្សាទំនាក់ទំនងល្អ ប៉ុន្តែត្រូវយកចិត្តទុកដាក់ លើផលប្រយោជន៍របស់ខ្លួនក្នុងពេលតែមួយ។
លោក លី បានកត់សម្គាល់ នៅក្នុងសុន្ទរកថា នៅឯពិធីប្រគល់ពានរង្វាន់នៅTeck Ghee កាលពីថ្ងៃអាទិត្យនេះ ថាសាធារណរដ្ឋនេះគឺជាមិត្តភក្តិជាមួយប្រទេសជិតខាង ប៉ុន្តែបញ្ហានឹងកើតមានឡើងតជានិច្ច។
"យើងត្រូវដឹង ពីរបៀបដោះស្រាយជាមួយអ្នកជិតខាង ពីប្រទេសមួយទៅប្រទេសមួយ ពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត ដើម្បីរក្សាទំនាក់ទំនងល្អជាមួយពួកគេដើម្បីសហការជាមួយពួកគេ ប៉ុន្តែក្នុងពេលតែមួយ ត្រូវថែរក្សាផលប្រយោជន៍ និងជាជំហរ សម្រាប់ប្រទេសសិង្ហបុរី"។
គាត់បានសម្តែងក្តីសង្ឃឹមថា សិស្សៗនឹង ឃើញនិងយល់ពីអ្វីដែលកំពុងកើតឡើង នៅជុំវិញប្រទេសសិង្ហបុរីនៅពេលពួកគេធំឡើង៕