លោក មហាធៀ នាយករដ្ឋមន្រ្ដី ម៉ាឡេស៊ី ត្រូវបានគេដាក់ឈ្មោះថាជាអ្នក "គាំទ្រជប៉ុន ប្រឆាំងចិន" តែលោកឆ្លើយថា គាត់ជាមិត្តល្អរបស់ចិន

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ (Mahathir Mohamad) ត្រូវបានគេដាក់ឈ្មោះថាជាអ្នក "គាំទ្រជប៉ុន ប្រឆាំងចិន" បន្ទាប់ពីគម្រោងធំៗ ជាច្រើនជាមួយប្រទេសចិន ត្រូវបានលុបចោលឬពិនិត្យឡើងវិញ នៅពេលបក្ស HP ដឹកនាំរដ្ឋាភិបាល។

លោក មហាធៀ បានបដិសេធការអះអាងបែបនេះ ដោយនិយាយថាលោកបានការពារប្រទេសចិន នៅលើវេទិកាអន្ដរជាតិជាច្រើនលើក ហើយ លោកគឺជាមិត្តល្អរបស់ប្រទេសចិន។នេះបើតាម បទសម្ភាសន៍របស់លោក ជាមួយស៊ីនជីវដេលី ។

លោក មហាធៀ បានសើច នៅពេលដែលគាត់បានឮ មនុស្សជាច្រើនអះអាងថាគាត់បានទៅប្រទេសជប៉ុនជាច្រើនលើក ហើយបានពិនិត្យសាឡើងវិញគំរោងធំៗដែលសហការជាមួយប្រទេសចិន។

លោក មហាធៀ បន្តថា៖ “ជនជាតិចិនជាច្រើន ស្គាល់ខ្ញុំ។ ពួកគេដឹងថា ខ្ញុំជាមិត្តល្អ របស់ប្រទេសចិន។ឬគ្រាន់តែ រដ្ឋាភិបាលម៉ាឡេស៊ី បានស្នើសុំឱ្យ ពិនិត្យមើលឡើងវិញ ការតភ្ជាប់ផ្លូវដែក EastCoast ហើយលុបចោលគំរោង បំពង់បង្ហូរឧស្ម័នធម្មជាតិ សាបានិងម៉ាឡាកាត្រូវគេចាត់ទុកថា គ្មានការរាប់អាន?

រដ្ឋាភិបាលចិន ដឹងថាយើងកំពុងប្រឈម នឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរខ្ញុំបានប្រាប់ពួកគេថា យើងមិនអាចមានលទ្ធភាព លើគម្រោងទាំងនោះទេ។ នេះមិនមែនជាអ្វី ដែលយើងចង់បានទេ។ទាំងនេះជាគម្រោងមិនល្អ តាំងពីដំបូងហើយយើងមិនអាចមានលទ្ធភាពទេ "៕