ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ កញ្ញា ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។

ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលេវ (Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ ។

ខ្សែរថភ្លើងចំនួន ២ខ្សែ នឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរទៅខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង និងខេត្តតាកែវ-កំពត-ព្រះសីហនុ តាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម ៖