បច្ចេកវិទ្យា៖ ក្នុងពេលតែមួយថ្ងៃ គឺនៅថ្ងៃព្រហស្បត្តិ៍ ទី៣ កុម្ភៈ២០២២នេះ តម្លៃភាគហ៊ុន Meta Platforms Inc (Facebook) របស់លោក Mark Zuckerberg បានធ្លាក់ចុះដល់ទៅ ២៦% បន្ទាប់ពីការខកចិត្តរបស់វិនិយោគិនលើលទ្ធផលនៃ ប្រាក់ចំណូល បានធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុននេះ ក្នុងទីផ្សារថយចុះ ២៥១.៣ពាន់លានដុល្លារ។ នេះ គឺជាការខាតបង់ដ៏ធំបំផុតនៅក្នុងតម្លៃទីផ្សារភាគហ៊ុន សម្រាប់ក្រុមហ៊ុនអាមេរិកដែលមិនធ្លាប់មានពីមុនមក។

ការធ្លាក់ចុះតម្លៃទីផ្សាររបស់ Meta ក៏បានបណ្ដាលទាញឲ្យទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg ថយចុះ ៣១០០០លានដុល្លារ ក្នុង១ថ្ងៃដូចគ្នា។  របាយការណ៍ប្រាក់ចំណូលបានខុសពីការប៉ាន់ប្រមាណសម្រាប់ត្រីមាសទី4 នៅត្រឹមតែ $ 3.67 ធៀបនឹងការរំពឹងទុកដល់ទៅ $ 3.84 ។

ក្រុមហ៊ុនក៏បានព្យាករណ៍កំណើនប្រាក់ចំណូល ខ្សោយជាងការរំពឹងទុកនៅក្នុងត្រីមាសបន្ទាប់ដែរ។ ក្រុមហ៊ុនបានបញ្ជាក់ពីការរកផលប៉ះពាល់យ៉ាងខ្លាំង ពីការផ្លាស់ប្តូរឯកជនភាពរបស់ក្រុមហ៊ុនApple និងបានបង្ហាញពីការធ្លាក់ចុះប្រចាំត្រីមាសដំបូង នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ដោយសារតែការវាយឡុករបស់ TikTok៕