សហរដ្ឋអាមេរិក៖ ការធ្វើតេស្តសាកល្បងមនុស្សដំបូងបង្អស់ដើម្បីចាក់វ៉ាក់សាំងការពារកូវីដ១៩ គឺ“ កំពុងដំណើរការ” ដែលអាចនឹងមានការដាក់ឲ្យប្រើជាសាធារណៈនៅក្នុងចន្លោះពេកពី១២ ទៅ ១៨ ខែ។ នេះបើតាមលោកវេជ្ជបណ្ឌិត Anthony Fauci  ដែលជាទីប្រឹក្សាសុខាភិបាល របស់សេតវិមាន បាននិយាយកាលពីថ្ងៃពុធ។

មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការតាមដានយ៉ាងសកម្ម ជាមួយក្រុមហ៊ុនឈ្មោះ Moderna ដើម្បីអភិវឌ្ឍវ៉ាក់សាំងការពារមេរោគកូវីដ១៩។ ពួកគេបានចាប់ផ្តើមការសាកល្បង ជាលើកដំបូងកាលពីថ្ងៃទី ១៦ ខែមីនា។

“ វានឹងចំណាយពេលពី ពីរទៅបីខែ ដើម្បីទទួលបានទិន្នន័យដែលអាចឲ្យយើងមានទំនុកចិត្ត រួចឈានទៅដំណាក់កាលទី២ ហើយខ្ញុំគិតថា យើងនៅលើគោលដៅពី មួយឆ្នាំទៅមួយឆ្នាំកន្លះទៀត” នេះបើតាមលោក Fauci ដែលបានថ្លែងនៅក្នុងសន្និសីទកាសែត នៅសេតវិមាន ជាមួយក្រុមអ្នកជំនាញជំងឺឆ្លង របស់លោកប្រធានាធិបតីដូណាល់ត្រាំ៕ CNBC