រាជធានីភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១។ 

ឯកឧត្តម ប្រាក់ សុខុន បានសម្ដែងនូវការស្វាគមន៍ចំពោះការបន្ដប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឲ្យបាននូវមជ្ឈភាពអាស៊ាន ក៏ដូចជាសន្ដិភាព វិបុលភាពក្នុងតំបន់។

ឯកឧត្តម Derek Chollet បានអះអាងជាថ្មីថា អាស៊ានគឺជាចំនុចស្នូលនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ​២០២២៕