​អ្នកប្រាជ្ញ​ចិន​ល្បីៗ​ជាច្រើន បាន​បន្សល់​ទ្រឹស្តី​ល្អៗសម្រាប់​កូនចៅ​ចិន​ជំនាន់​ក្រោយ

ទស្សនៈទាំងនោះយើងខ្ញុំសូមលើកយកខ្លះៗ ៖

អតីតប្រធានាធិបតីចិនតេង ស៊ា​វ​ពីង - "​មិន​ខ្វល់​ថា ឆ្មា​ស ឬ ឆ្មា​ខ្មៅ​នោះទេ ឲ្យ​តែ​ចាប់​កណ្តុរ​បានគឺ​ប្រើ​ទាំងអស់"

អ្នកប្រាជ្ញចិន ខុងជឺ - "ទឹក អាចផ្លាស់ប្តូររូបរាងរបស់វាទៅតាម ថូ កែវ ពាង ដែលគេដាក់វាដូចនេះមនុស្សមានបញ្ញា ត្រូវចេះបត់បែនខ្លួនទៅតាមកាលៈទេសៈ

អ្នកប្រាជ្ញ​ចិនខុង​ជឺ - "អំពើ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​

មេទ័ពផ្នែក​យុទ្ធសាស្ត្រ​សង្គ្រាម​ស៊ុន​ស៊ឺ - "​បើ​យើង​នៅ​ជិត ត្រូវធ្វើ​ឲ្យ​សត្រូវ​យល់ថា យើង​នៅ​ឆ្ងាយតែបើ​យើង​នៅ​ឆ្ងាយ ​ត្រូវធ្វើ​ឲ្យ​សត្រូវ​យល់ថា​យើង​នៅ​ជិត"​៕