សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពីការគ្រោងថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ "ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ" កាលពីម៉ោង៨យប់ ទី៧ធ្នូ មកដល់ពេលនេះយប់ថ្ងៃ៨ ធ្នូ ថវិកាសរុបដែលសប្បុរសជនបានចូលរួម មានលើស៣០លានដុល្លារអាមេរិក។ សម្ដេចតេជោ បានសរសើរពីស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកនេះ។ 

សម្ដេចតេជោ បានលើកឡើងថា៖ ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមាន ធំធេងមហាសាលដែលបានក្លាយជាខឿន ការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ 

គណនី​ដែលលោកអ្នកអាចវេថវិកាចូលរួមបាន មាន៖

  • ភ្នាក់ងារវីង​ អាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។
  • ចំពោះ ធនាគារអេស៉ីលីដា ប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999។
  • ចំពោះ ធនាគារABA តាមលេខគណនី 001249176 ​ឈ្មោះ Tep Sothy៕