រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ការឆ្លងកូវីដ១៩ បានបង្ហាញនូវសញ្ញាថយចុះជាបន្តបន្ទាប់ បន្ទាប់ពីចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គឺ ៩៣៨ករណី ដែលបានចេញផ្សាយនៅថ្ងៃទី ៤ឧសភា។

តួលេខឆ្លងក្នុង ៧ថ្ងៃចុងក្រោយ ៖

  • ផ្សាយថ្ងៃ ៥ ឧសភា ចំនួនអ្នកឆ្លងសរុប ៦៧២ករណី ជាសះស្បើយ ២២៨នាក់
  • ផ្សាយថ្ងៃ ៦ ឧសភា ចំនួនអ្នកឆ្លងសរុប ៦៥០ករណី ជាសះស្បើយ ៧៣៩នាក់
  • ផ្សាយថ្ងៃ ៧ ឧសភា ចំនួនអ្នកឆ្លងសរុប ៥៥៨ករណី ជាសះស្បើយ ៤១នាក់
  • ផ្សាយថ្ងៃ ៨ ឧសភា ចំនួនអ្នកឆ្លងសរុប ៥៣៨ករណី ជាសះស្បើយ ៤៥៦នាក់
  • ផ្សាយថ្ងៃ ៩ ឧសភា ចំនួនអ្នកឆ្លងសរុប ៥២០ករណី ជាសះស្បើយ ៣០១នាក់
  • ផ្សាយថ្ងៃ ១០ ឧសភា ចំនួនអ្នកឆ្លងសរុប ៥០៦ករណី ជាសះស្បើយ ១៧៩នាក់
  • ផ្សាយថ្ងៃ ១១ ឧសភា ចំនួនអ្នកឆ្លងសរុប ៤៨០ករណី ជាសះស្បើយ ៣៥០នាក់
ទោះជាតួលេខសរុបនៃការឆ្លងនេះ ថយចុះ តែការឆ្លងនៅមានកម្រិតខ្ពស់លើស ៤០០នាក់នៅឡើយ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ការឆ្លង២ថ្ងៃចុងក្រោយគឺនៅលើស ២០០នាក់ និងមានសញ្ញានៃការឡើងខ្ពស់នៅបណ្ដាខេត្ត ដូចជា កំពង់ធំ តាកែវ និងកំពង់ចាម។ 

គិតត្រឹមថ្ងៃទី១១ ឧសភានេះ អ្នកកំពុងសម្រាកព្យាបាលសរុបទូទាំងប្រទេសជាង ១ម៉ឺននាក់ និងសរុបនៃករណីស្លាប់គឺ ១៣១នាក់។

សូមជម្រាបជូនដែរថា វិធានការចុងក្រោយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺកំពុងតែសម្រុកក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងតំបន់ក្រហម ដែលជាអ្នកប្រឈមហានិភ័យខ្ពស់ និងការផ្ដើមពិនិត្យរកកូវីដ១៩ ដោយប្រើតេស្ដរហ័ស ព្រមទាំងបានអនុញ្ញាតឲ្យមន្ទីរពេទ្យ​ឯកជនអាចទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ ផងដែរ៕