សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រោយប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងពីការទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ "ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ" កាលពីយប់ថ្ងៃទី៧ធ្នូ មកដល់ពេលនេះមានសេដ្ឋីធំៗ ជាអ្នកឧកញ៉ា ឧកញ៉ា ក្រុមហ៊ុនឯកជន និងសម្បុរសជនជាច្រើនមានទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជនជាច្រើន បានបន្តចូលរួមបរិច្ចាគថវិកាជូនដល់សម្ដេចតេជោ ជាបន្តបន្ទាប់។

គិតត្រឹមម៉ោងនេះ ទី៨ ធ្នូ២០២០  យើងស្រង់ឈ្មោះសម្រាប់សេដ្ឋីធំៗ និងក្រុមហ៊ុន ដែលបានបរិច្ចាគក្នុងបរិមាណ "ទឹកប្រាក់៣លានដុល្លារ" សម្រាប់សម្ដេចតេជោទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជន មានឈ្មោះដូចខាងក្រោមនេះ៖

១. អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (The Royal Group )

២. អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ ( បុរីពិភពថ្មី )

៣. អ្នកឧកញ៉ា ចេន ហ្ស៊ី ( Prince Holding Group)

និងក្រុមហ៊ុនចំនួន២ទៀតដែលមានឈ្មោ៖

១​. ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប (អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមប្រឹក្សាភិបាល)

២. ក្រុមហ៊ុន ប៉េង ហួត គ្រុប

បន្ថែមពីឈ្មោះដែលបានរៀបរាប់ខាងលើ នៅរសៀលថ្ងៃដដែល ក៏នៅមានអ្នកជំនួញធំៗ ទៀតដែលបន្តបរិច្ចាគថវិកា ៣លានដុល្លារអាមេរិក៖

  • លោកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ
  • ឯកឧត្តម ឡៅ ម៉េងឃីន និងលោកជំទាវ
  • អ្នកឧកញ៉ា ពុង ឃាវសែ (ធនាគារកាណាឌីយ៉ា)