ស្ថាប័នប៉ូលិសអន្តរជាតិ(Interpol) ដែលមានសមាជិក ១៩៤ប្រទេស បានធ្វើសមាជប្រចាំឆ្នាំ នៅទីក្រុងឌូបៃ និងបានជ្រើសរើស លោកគីម ចុងយ៉ាង (Kim Jong Yang) ដើម្បីបន្តដឹកនាំស្ថាប័នមួយនេះបន្តពីជនជាតិចិន លោកម៉េង ហុងវ៉េ ដែលបានបាត់ខ្លួនកាលពីខែកញ្ញា ហើយក្រោយមកបានដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីអាជ្ញាធរចិនបាននិយាយថា លោកកំពុងត្រូវបានស៊ើបអង្កេត ពីបទសង្ស័យថាបានប្រព្រឹតអំពើពុករលួយ។
លោក គីម មេប៉ូលិសស្តីទីស្ថាប័នប៉ូលិសអន្តរជាតិ(Interpol) ត្រូវបានតែងតាំងឲ្យឡើងធ្វើប្រធានប៉ូលិសអន្តរជាតិនេះ ជាផ្លូវការ រយៈពេលពីរឆ្នាំ បន្តពីលោក ហុង ដែលជាធម្មតាប្រធានស្ថាប័ននេះ មានអាណត្តិ ៤ឆ្នាំ ។
លោក គីម ចុងយ៉ាងបច្ចុប្បន្នមានអាយុ ៥៧ឆ្នាំ គឺជាជនជាតិកូរ៉េខាងត្បូង បានធ្វើការនៅក្នុងកម្លាំងប៉ូលីសកូរ៉េខាងត្បូងអស់រយៈពេលជាង20ឆ្នាំ និងបានចូលនិវត្តន៍នៅឆ្នាំ 2015 ។
គួរបញ្ជាក់ផងដែរថា អតីតមេដឹកនាំប៉ូលិសអន្តរជាតិ Interpol លោក ម៉េង ដែលជាជនជាតិចិន ដែលត្រូវផុតអាណត្តិក្នុងឆ្នាំ 2020 បានបាត់ខ្លួនចាប់តាំងពី ក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន ក្រោយមកលោកក៏បានផ្ញើលិខិតទៅឱ្យប៉ូលិសអន្តរជាតិ Interpol ពីការប្រកាសលាលែងតំណែងរបស់លោក៕ Reuter