សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ឆ្លងសហគមន៍៖ ជាដំណឹងល្អមួយ ដែលក្នុងថ្ងៃទី១៨ធ្នូនេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីករណីជាសះស្បើយជម្ងឺកូវីដ១៩ចំនួន រហូតដល់ទៅ១៧នាក់បន្ថែមទៀត ក្នុងនោះអ្នកដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ឆ្លងសហគមន៍ មានចំនួន១៥នាក់។ 

នេះបានធ្វើឲ្យតួរលេខនៃចំនួនអ្នកជាសះស្បើយក្នុងរយៈពេល៤ថ្ងៃជាប់គ្នា បានឡើងដល់២៨នាក់ ក្នុងនោះផងដែរ អ្នកដែលកំពុងសម្រាកព្យាបាលដែលពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានចំនួន ១៣នាក់។ 

សរុបមកត្រឹមព្រឹកថ្ងៃ១៧ធ្នូនេះ អ្នកដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានសរុប ៤១នាក់។ ដែលមានស្រ្ដី១៩នាក់ បុរស២២នាក់)។ ក្នងនោះក៏មានកុមារដែលមានអាយុ១ឆ្នាំផងដែរ។

ដោយឡែកសម្រាប់តួរលេខរួមនៃអ្នកដែលបានវិជ្ជមានកូវីដ១៩(នាំចូល និងឆ្លងសហគមន៍) មានចំនួនសរុប ៣៦២នាក់ ដែលក្នុងនោះកំពុងសម្រាកព្យាបាល មានចំនួន ២១នាក់។

សម្ដេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា ប្រជាជនកម្ពុជានឹងទទួលបានការចាក់វា៉ក់សាំងដោយមិនគិតថ្លៃ។ ហើយវ៉ាក់សាំងដែលទិញមកប្រើ គឺត្រូវមានការទទួលស្គាល់ជាផ្លូវការពី WHO អង្គការសុខភាពពិភពលោកជាមុន។ការបញ្ជារទិញនេះ នឹងប្រើតាមយន្តការ COVAX ដែលក្រសួងពាក់ព័ន្ធបានទំនាក់ទំនង៕