សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីទៀតចំនួន 64 នាក់ទៀត ដែលសុទ្ធជាករណីឆ្លងសហគមន៍ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសហគមន៍ ២០កុម្ភៈ សរុបឡើងដល់ ៦១៣នាក់តាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល។
អ្នកឆ្លងថ្មីថ្ងៃនេះ មាននៅរាជធានីភ្នំពេញ ២៧នាក់ ខេត្តកណ្ដាល ២៩ នាក់ ខេត្តព្រះសីហនុ ២នាក់ និងព្រៃវែង ៥នាក់នាក់ សៀមរាប១នាក់ និងមានអ្នកជាសះស្បើយ១១នាក់ផងដែរ។
សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃព្រឹក ១០មីនា នេះករណីកូវីដ១៩សរុបទូទាំងប្រទេស មានអ្នកឆ្លងសរុប ១១២៤ នាក់ អ្នកជាសះស្បើយសរុប ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ៥៧៤នាក់។
សូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍តាមវិធានការនានា ៣កុំ ៣ការពារ និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបន្តរីករាលដាលក្នុងគ្រួសារ សហគមន៍របស់អ្នក៕