ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កម្មករប្រមូលសំរាប់របស់ក្រុមហ៊ុន ស៊ីនទ្រី

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កម្មករប្រមូលសំរាប់របស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង ២ពាន់នាក់ បានធ្វើការតវ៉ា នៅចំណុចផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ក្នុងនោះពួកគាត់បានទាមទារអោយក្រុមតម្លើង ប្រាក់ខែរបស់ខ្លួនចំនួន ១២ដុល្លារបន្ថែមទៀត លើប្រាក់ខែគោល នឹងទាមទារនៅលក្ខខណ្ឌ ៤ចំនុចទៀត៖

១. សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់

២. ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល

៣. ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩

៤. បញ្ហាផ្សេងៗ