សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
សេចក្តីស្រលាញ់សេចក្តីស្នេហាជាចំណែកមួយនៃជីវិតដែលបង្ហាញតាមរយៈការរស់នៅជាជីវិតគូជាមនុស្សពីរនាក់ដែលរួមដំណើរជាមួយគ្នារហូតដល់ថ្ងៃបញ្ចប់ទៅនៃដំណើរនៃធម្មជាតិ។ យ៉ាងណាមិញសេចក្តីស្រលាញ់ដែលនៅជាប់ជាមួយជីវិតគូ និងនៅគង់វង្សច្រើនជាសេចក្តីស្រលាញ់មួយពិតប្រាកដដូចនេះចំនុចខ្លះត្រូវបានគេលើកឡើងដោយបែងចែកឱ្យឃើញដាច់គ្នារវាងស្នេហាពិត និងស្នេហាមិនពិតប្រាកដ ឬគ្រាន់តែជាល្បែង៖
១.សេចក្តីស្រលាញ់ពិត៖ តែងបើកចំហដល់ភាគីស្មោះត្រង់ ទោះបីជារឿងពិបាកចិត្ត ឬនៅពេលណាមួយពិបាកចិត្តក៏ដោយ។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ចាត់ទុកតម្លៃនៃក្តីស្រលាញ់ត្រឹមជាល្បែងលាក់បាំងអារម្មណ៍តែងកេងប្រវ័ញ្ចសេចក្តីស្មោះត្រង់ ឬអារម្មណ៍ភាគីម្ខាងទៀតឬអ្នកដទៃមកប្រើប្រាស់។
២.សេចក្តីស្រលាញ់ពិត៖ ច្រើនលះបង់សម្រាប់អ្នកដែលខ្លួនស្រលាញ់។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ គ្រាន់តែចង់បាននូវអ្វីដែលខ្លួនចង់បានប៉ុណ្ណោះ។
៣.សេចក្តីស្រលាញ់ពិត៖ ធ្វើដោយចិត្តស្រលាញ់ចិត្តចេញពីបេះដូងពិតប្រាកដ។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ផ្តល់ឱ្យក៏ដោយសារតែចង់បានអ្វីមួយត្រលប់មកវិញមិនស្មោះត្រង់។
៤.សេចក្តីស្រលាញ់ពិត៖ អភ័យទោសឱ្យ។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ស្វែងរកការចងពៀរដាក់ទោស សងសឹក...។
៥.សេចក្តីស្រលាញ់ពិត៖ ពេញចិត្ត និងសរសើរភាគីនូវអ្វីដែលជាខ្លួនគេផ្ទាល់និងអ្វីដែលគេមាន។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ព្យាយាមធ្វើឱ្យភាគីធ្វើតាមគំនិតរបស់ខ្លួនមិនចង់បានដៃគូស្នេហាជាអត្តសញ្ញាណជាធម្មជាតិដោយខ្លួនឯងឡើយបើទោះជាដៃគូធ្វើរឿងត្រឹមត្រូវ ឬសមហេតុផលក៏ដោយ។
៦.សេចក្តីស្រលាញ់ពិត៖ ព្យាយាមដោះស្រាយបញ្ហាដែលកើតមាន។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ព្យាយាមរកអ្វីដែលបញ្ជាក់ថារូបគេពិតជាត្រឹមត្រូវហើយជាន់កែងបន្ថែម។
៧.សេចក្តីស្រលាញ់ពិត៖ ផ្តល់សេរីភាពនិងការសម្រេចចិត្តដល់អ្នក។
សេចក្តីស្រលាញ់មិនពិតប្រាកដ៖ ព្យាយាមគ្រប់គ្រងអ្នក៕