សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ

សម្រាប់​​យើង​ជា​មនុស្ស​ធំ​អារម្មណ៍​ស្រ្តែស​នឹង​រឿង​កូវីដ​ជា​រឿង​មួយ​ដែល​យើង​អាច​មាន​វិធី​ដោះ​ស្រាយ​បាន​ខ្លះ ​ប៉ុន្តែ​សម្រាប់​កូន​ក្មេង​ជា​រឿង​មួយ​ផ្សេង​ដោយ​ហេតុ​ថា​​អារម្មណ៍​ពួក​គេ​​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​តាន​តឹង​នេះ​គឺ​ក្នុង​កម្រិត​មួយ​​ផ្សេង​ៗ​តាម​វ័យ​របស់​ពួក​គេ ដូច​ជា​​​ទារ​តាម​​ប៉ា​​ម៉ាក់​ច្រើន នៅ​មិន​ស្ងៀម ទើស​ទែង​នឹង​របស់​របរ យំយែក​ច្រើន ឬ​ពេល​​​ខ្លះ​មាន​នោម​​ច្រើន​ក៏​មាន នេះ​បើ​តាម​ការ​​​​ផ្សាយ​​របស់​អង្គការ​សុខភាព​ពិភព​លោក(WHO)។

តាម​រយៈ​​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏បាន​ណែ​នាំ​​​ជា​ចំណុ​ច​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដែល​​ប៉ា​ម៉ាក់ ឬ​មនុស្ស​ធំ​អាច​ជួយ​ដល់​អារម្មណ៍​ក្មេង​ៗ នៅ​អំឡុង​ពេល​ស្ថាន​ភាព​តាន​តឹង​​​នៃ​ជំងឺ​មួយ​នេះ​៖

ឆ្លើយ​តប​នឹង​អារម្មណ៍​របស់​ក្មេង​ៗតាម​រយៈ​របៀប​គាំ​ទ្រ​ដល់​ពួក​គេដូច​ជា​ស្តាប់​នូវ​អារម្មណ៍​កង្វល់​របស់​​ក្មេង​ៗ និង​ផ្តល់​ក្តី​ស្រលាញ់​បន្ថែម​ដល់​ពួក​គេ និង​​មាន​ពេល​វេលា​ខ្លះ​​​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​ពួក​គេ​។

Image

.  ក្មេង​ៗច្រើន​​ត្រូវ​ការ​ក្តី​ស្រលាញ់​ពី​មនុស្ស​ធំ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ធំ​ផង​ដែរ​នៅ​អំឡុង​ពេល​វេលា​លំបាក​ៗ​ផ្សេង​ៗ។ គួរ​មាន​ពេល​សម្រាប់​ពួក​គេស្តាប់ និង​​និយាយ​ពាក្យ​ល្អ​ៗ​ដល់​ពួក​គេនិង​ជា​ដំបូន្មាន​ខ្លះ​កុំ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​។ បើ​មាន​ឱកាស​ឆ្លៀត​បានគួរ​នាំ​ពួក​គេ​លេង និង​សម្រាក​។

ព្យាយាម​និង​រក្សា​​​ភាព​ជិត​ស្និទ្ធកក់​ក្តៅ​ នៃ​​គ្រួសារ​ដោយ​ការ​​មាន​ពេល​នៅ​ជា​មួយ​កូន​ៗ ឬ​​ឱ្យ​កូន​ៗ​នៅ​​ជា​មួយ​​សមាជិក​គ្រួសារ​ដែល​ពួក​គេ​​ស្រលាញ់​​ចូលចិត្ត។ ករណី​ដែល​​ការ​ត្រូវ​ឃ្លាត​គ្នា​កើត​មានក៏​គួរ​ព្យាយាម​​​មាន​ទំនាក់​ទំនង​​​ជា​មួយ​ពួក​គេ​មិន​ថា​​តាម​ទូរសព្ទ ឬ​មធ្យោ​បាយ​ផ្សេង​ៗ និង​និយាយ​ពាក្យ​ល្អ​ៗ​ដល់​ពួក​គេ។​

រក្សា​បាន​នូវ​ទម្លាប់​​ល្អ​ជា​ប្រចាំ​ជា​មួយ​កូន​ៗ ឬ​​អាច​បង្កើត​សកម្មភាព​ជា​ទម្លាប់​ថ្មី​​ក្នុង​បរិបទ​ថ្មី​នៃ​ការ​រាល​ដាល​កូវីដ​រួម​​មាន​ការ​ជួយ​​សម្រួល​ពួក​គេ​ក្នុង​ការ​សិក្សា​តាម​អនឡាញ និង​លេង ​​ឬ​សម្រាក​ក្នុង​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​។

អាច​និយាយ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​បាន​កើត​​ឡើងអ្វី​កំពុង​កើត​ឡើងនិង​​ប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ច្បាស់​​​អំពី​របៀប​ដែល​​​ការពារ​ខ្លួន​ពី​ជំងឺ​នេះហើយ​នៅ​ក្នុង​​កម្រិត​ពាក្យ​និយាយ​មួយ​ដែល​ពួក​គេ​អាច​ស្តាប់​យល់​បាន​​​ទៅ​តាម​​​វ័យ​របស់​ពួក​គេ ​(ជា​ឧទាហរណ៍ក្នុង​របៀប​មិន​ឱ្យ​ពួក​គេ​ភ័យ​ខ្លាច​ខ្លាំង) ឧ​ទាហរណ៍ដូច​ជា​ការ​មាន​សមាជិក​ណា​ម្នាក់​អាច​នឹង​ត្រូវ​ទៅ​ព្យាបាល​​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យគួរ​ប្រាប់​ពួក​គេ​ថាសមាជិក​ទាំង​នោះ​​​ឈឺ​មិន​ស្រួល​ខ្លួន​ដូច​នេះ​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ឱ្យ​ពេទ្យ​ជួយ​​ព្យាបាល​ពួក​គេ​ឱ្យ​​ជា​វិញ​៕ 

ប្រភព៖ WHO