ថ្ងៃទី ១ ខែតុលា ដើម្បីប្រារព្ធខួបលើកទី ៧០នៃការឡើងកាន់អំណាចរបស់គណបក្សកុម្មុយនីស្តចិន

ប្រទេសចិននឹងបង្ហាញកម្លាំងយោធារបស់ខ្លួននៅក្នុងព្យុហយាត្រាអាវុធដ៏ធំបំផុត នៅថ្ងៃទី ១ ខែតុលា ដើម្បីប្រារព្ធខួបលើកទី ៧០នៃការឡើងកាន់អំណាចរបស់គណបក្សកុម្មុយនីស្តចិន ។

ឱកាសនេះ គឺជាឱកាសមួយសម្រាប់លោកប្រធានាធិបតី ស៊ីជិនពីងបង្ហាញពីការខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធានិងផ្ញើសារទៅកាន់ពិភពលោក ជាពិសេសអាមេរិក។

នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញឧត្តមសេនីយ៍ Cai Zhijun អនុប្រធានទទួលបន្ទុករៀបចំព្យុហយាត្រានេះបានចង្អុលបង្ហាញថា ការបង្ហាញអាវុធនេះ“មិនផ្តោតលើប្រទេសឬតំបន់ណាមួយទេហើយមិនផ្តោតលើស្ថានភាពជាក់លាក់ណាមួយឡើយ” ។

លោកបានមានប្រសាសន៍ថា“ យោធាចិនតែងតែជាកម្លាំងដ៏រឹងមាំសម្រាប់ការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់” ។ទន្ទឹមនឹងនេះ យើងមានការប្តេជ្ញាចិត្តនិងមានសមត្ថភាពក្នុងការការពារអធិបតេយ្យភាពសន្តិសុខ និងការអភិវឌ្ឍជាតិរបស់យើងយ៉ាងម៉ឺងម៉ាត់៕ST