កាលពីខែមុនទីក្រុងធំៗ ចំនួនពីររបស់ប្រទេស ហ្សីមបាវេ គឺហារ៉ារេ និងប៊ុលដូតូបានប្រកាសថា ពីការដាក់វេនប្រើប្រាស់ទឹក ដោយប្រជាជននឹងទទួលទឹក បានតែមួយដងក្នុងមួយសប្តាហ៍។ទីក្រុងទាំងពីរ រួមបញ្ចូលគ្នាមានប្រជាជនច្រើនជាង ពីរលាននាក់។
នាយកគ្រប់គ្រងទឹកស្តីទី របស់ហារ៉ារ៉េ លោកម៉ាបេនេណាម៉ូយ បានស្តីបន្ទោសថាមកពីវិបត្តិសេដ្ឋកិច្ច បានរារាំងដល់ការផ្តល់សេវាទឹកស្អាត។
លោកបានមានប្រសាសន៍ថា“ យើងកំពុងប្រើប្រាស់សារធាតុបន្សុទ្ធបន្ថែម ហើយយើងមិនអាចមានលទ្ធភាពផ្គត់ផ្គង់សារធាតុគីមីដែលមានសុវត្ថិភាពគ្រប់គ្រាន់ទេ ដូច្នេះយើងកំពុងកំណត់គោលដៅផ្គត់ផ្គង់ទឹកដល់ប្រជាជនរបស់យើងជាមួយនឹងការផ្គត់ផ្គង់រាវដ៏មានតម្លៃអប្បបរមាម្តងក្នុងមួយសប្តាហ៍”។
អ្នកស្រុកនៅហារ៉ារ៉េ បានជួបប្រទះបញ្ហាកង្វះទឹក តាំងពីខែមករា ប៉ុន្តែស្ថានការណ៍កាន់តែអាក្រក់ទៅៗខណៈផ្ទះជាច្រើនបានដាច់ទឹកអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈវិបត្តិនៅតែបន្តកើតមាន។
ហ្ស៊ីមបាវេប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងខ្លាំង នៅចន្លោះខែតុលានិងឧសភាដែលបានធ្វើឱ្យខ្សោះទឹក នៅក្នុងទីក្រុង៕