បន្ទាយមានជ័យ៖ ដោយសារតែគ្រោះទឹកជំនន់ បានយារយីគុក នៅបន្ទាយមានជ័យ កំពស់ទឹកជិតកន្លះម៉ែត្រ អាជ្ញាធរមានសមត្ថកិច្ច ក្ត្រូរោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ បាមផ្ដើមជម្លៀស អ្នកទោសជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន១,៦១៣នាក់ ស្រី៨៦នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាបនិងពន្ធនាគារខេត្តកំពង់ធំ តាមរថយន្តក្រុង។

ការជម្លៀសអ្នកជាប់ឃុំទាំងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ តុលា ២០២០ នេះ ដោយប្រើរថយន្តក្រុងជាង ២០គ្រឿង ដោយជំហ៊ានដំបូងចំនួន ៨០០នាក់។

សូមជម្រាបជូនថា នេះជាលើកទី៣ហើយ ដែលពន្ធនាគារខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយសារទឹកជំនន់ ដែលលើកទី១ នៅឆ្នាំ ២០១០ លើកទី២នៅឆ្នាំ ២០១៣៕