ខេត្តកណ្ដាល៖ កំលាំងជំនាញអង្គភាពសុីម៉ាក់ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់ស្ថិតក្នុងភូមិភីរី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទីតាំងនេះ នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំលាំងជំនាញបានដោះបន្សាបគ្រាប់បែកនេះ និងបានដឹកជញ្ជូនទៅទីតាំងអង្គភាពសុីម៉ាក់ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី២០ ឧសភា៕
