នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅការដ្ឋានអង្គភាពសុីម៉ាក់ ក្រុមជំនាញគ្រាប់បែកអង្គភាពសុីម៉ាក់ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 ទម្ងន់ជិត១.០០០គីឡូក្រាមដែលបានស្រង់ពីបាតទន្លេចតុមុខកន្លងទៅនោះ បានសម្រេចជោគជ័យមួយជំហានហេីយ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខប្រកបដោយជោគជ័យ។
ការដំណេីរការដោះបន្សាបគ្រាប់បែកនេះ ត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាពនិងលក្ខណ:បច្ចេកទេសយ៉ាងល្អិនល្អន់។ គ្រាប់បែកនេះត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត ដែលអាចរៀបចំកាត់បន្សាបក្នុងពេលឆាប់ៗនាមុខនេះ។
