ខេត្តកណ្ដាល៖ វឌ្ឍនភាពគម្រោងសាងសង់សំណង់ស្ទាក់ទឹកព្រែកមុខកំពូល (ទ្វារ០៣) ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវបានធ្វើក្នុងដើមឆ្នាំ២០២១នេះ មកដល់បច្ចុប្បន្នសម្រេចការងារបាន ៩០%។ 

គោលបំណងស្ទាក់ទឹកព្រែកដែលមាន ប្រភពទឹកមកពីទន្លេមេគង្គ និងផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ដើម្បីស្ទាក់ទឹកយកមកប្រើប្រាស់លើការងារកសិកម្មគ្រប់ប្រភេទ និងប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស និងសត្វ នៅក្នុងឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្តាល និងដោយឃើញពីសក្ដានុពលខ្ពស់របស់ទឹកព្រែកនេះ ។

ក្រោយពេលសាងសង់សំណង់ស្ទាក់ទឹកនេះរួច គម្រោងនេះអាចស្រោចស្រព លើផ្ទៃដីស្រែវស្សា ចំនួន ២៨០ហិកតា ស្រូវប្រាំងចំនួន ៥០ហិកតា និងដំណាំរួមផ្សំ ចំនួន ៤៥ហិកតា នៅតាមមាត់ព្រែក (ទឹកព្រែកនេះមានខួបប្រាំងវស្សា) ជាផ្លូវឆ្លងកាត់កាត់ពីមាត់ព្រែកម្ខាងទៅមាត់ព្រែកម្ខាងទៀត ។ 

ការងារដែលត្រូវសាងសង់រួមមាន ៖ សាងសង់សំណង់ស្ទាក់ទឹកកាត់ព្រែក(ទ្វារ០៣) ចំនួន ០១កន្លែង មកដល់ពេលនេះការងារសាងសង់សម្រេចបាន ៩០% ៕