កំពង់ឆ្នាំង៖ វឌ្ឍនៈភាពគម្រោងជីកប្រឡាយរងអូរដូនពៅ និងសាងសង់សំណង់ស្ទាក់ទឹក(ទ្វារ០២) ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប្រឡាយរង និងសំណង់ស្ទាក់ទឹកស្ទឹងនេះ បានកសាងឡើងនៅសម័យប៉ុលពតគោលបំណងស្ទាក់ទឹកស្ទឹងជៀប ដែលមានប្រភពទឹកមកពីជួរភ្នំឪរ៉ាល់ ដើម្បីស្ទាក់ទឹកស្ទឹងយកមកប្រើប្រាស់លើការងាររកសិកម្មគ្រប់ប្រភេទ និងប្រើប្រាស់ប្រចាំរបស់មនុស្ស និងសត្វនៅក្នុងឃុំជៀប ស្រុកទឹកផុស ។

អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះប្រឡាយខាងលើត្រូវបានហូរច្រោះរិចរិលបាក់ដាច់ គោករាក់ មិនអាចនាំទឹកមកស្រោចស្រពបាន រីឯសំណង់កាត់ស្ទឹងត្រូវបានហូរច្រោះបាក់ ដាច់ទាំងស្រុងលែងប្រើប្រាស់បាន ។ ដោយឃើញពីសកក្តារនុពលខ្ពស់របស់ទឹកស្ទឹងនេះ ទើបក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមស្តារប្រឡាយ និងសាងសង់សំណង់ស្ទាក់ទឹកនេះឡើងវិញ ។

ក្រោយពេលស្តារ និងសាងសង់សំណង់ស្ទាក់ទឹកនេះរួច គម្រោងនេះអាចស្រោចស្រព លើផ្ទៃដីស្រែវស្សា ចំនួន ៦៧០ហិកតា ស្រូវប្រាំងចំនួន ១៥៨ហិកតា និងដំណាំរួមផ្សំ ចំនួន ៤៥ហិកតា ( ទឹកស្ទឹងហូរខួបប្រាំង វស្សា) ជាផ្លូវឆ្លងកាត់កាត់ស្ទឹងពីតំបន់មួយទៅតំបន់មួយទៀត និងជាពិសេសជាងនេះទៅទៀតសំណង់ស្ទាក់ទឹកនេះក្លាយជាតំបន់ទេសចរធម្មជាតិមួយដ៏ល្អប្រសើរ សម្រាប់បងប្អូនក្នុងតំបន់នោះលម្ហែរកាយក្រោយពេលសម្រាកពីការងារ ។

ទំហំការងារដែលត្រូវសាងសង់រួមមាន ៖

  • ជីកប្រឡាយរងអូរដូនពៅ ប្រវែង ៤.៣០០ ម៉ែត្រ
  • សាងសង់សំណង់បង្ហៀរ (ទ្វារ០២) ចំនួន ០១កន្លែង ប្រវែង ៤១ម៉ែត្រ កាត់ស្ទឹងជៀប
  • សាងសង់សំណង់ស្ទាក់ទឹកលើប្រឡារង (ទ្វារ២) ចំនួន ០៦កន្លែង
  • សាងសង់លូលើភ្លឺប្រឡាយ ចំនួន ០៨កន្លែង

តាមការបញ្ជាក់ពីមន្រ្តីបច្ចេគទេស របស់ក្រសួងបានបញ្ជាក់ថា គិតដល់បច្ចុប្បន្ននេះការងារជួសជុល និងសាងសង់សម្រេចបាន ៨៥% ហើយ៕