កំពង់ចាម៖ ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ២០២១ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ,​ លោក​ ស៊ុយ​ សុវណ្ណ​ និងលោក​ ហ៊ុន​ សុទ្ធី​​ អនុប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ​ និង​ការងារទន្លេ​ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយម​ ​ខេត្តត្បូងឃ្មុំ​ ខេត្តកំពង់ចាម​​ និងខេត្តក្រចេះ បានចុះពិនិត្យ​វាយតម្លៃ​សុពលភាពគម្រោងការពារច្រាំងទន្លេ​តាមបណ្តាទីតាំងដូចខាងក្រោម​ ៖

១-នៅទន្លេមេគង្គ​ ប្រវែង​ ៣.៦៧០ម៉ែត្រ​ ឃុំពាមកោះស្នា​ និងឃុំព្រះអណ្តូង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដោយប្រេី​បាវ​ Geotextile Bags រៀបទប់ផ្នែកខាងក្រោមច្រាំងទន្លេ

២-នៅទន្លេមេគង្គ​ ប្រវែង​ ១.៤៩០​ម៉ែត្រ​ ឃុំក្រូចឆ្មារ​ និងឃុំរការខ្នុរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ដោយប្រេី​បាវ​ Geotextile Bags រៀបទប់ផ្នែកខាងក្រោមច្រាំងទន្លេ​

៣-និង​នៅទន្លេមេគង្គ​ ប្រវែង​ ១៧៥​ម៉ែត្រ​ ស្ថិតនៅក្រុងក្រចេះ​ ខេត្តក្រចេះ​ ដោយរៀបបាវ​ Geotextile Bags រៀបការពារផ្នែកខាងក្រោម​ច្រាំងទន្លេ​ និងរៀបប្រព័ន្ធដោះទឹកក្រោមដី​ ព្រមទាំង​ក្រាលបេតុង​ការពារជេីងទេរច្រាំងទន្លេផ្នែកខាង​លេី​

ជារួមតាមការបញ្ជាក់បន្ថែមពីក្រុមការងារបច្ចេកទេ បានបង្ហាញពីលទ្ធផលពិនិត្យវាយតម្លៃឃេីញថា​ ទាំង​ ៣ទីតាំងដែល​បានការពារនេះ គឺត្រឹមត្រូវ​តាមបច្ចេកទេស និងធានាគុណភាពបានល្អ​ ៕