អ្នកនាងខ្ញុង និយាយចំនុចមិនល្អ ពីតម្លៃសណ្ខាគារ ផ្ទះសំណាក់ ក្នុងខេត្តព្រះសីហនុ ធ្វើឲ្យមានអ្នករិះគន់ និងអ្នកគាំទ្រ ជាហូរហែរ

ហ្វេសប៊ុក៖ ក្រោយ អ្នកនាង ខ្ញុង បង្ហោះចេញនូវវីដេអូមួយ ដោយនិយាយរិះគន់ ពីតម្លៃផ្ទះសំណាក់នៅខេត្តព្រះសីហនុ ដែលថ្លៃខ្ពស់ កន្លែងខ្លះអាចមានតម្លៃ រហូតដល់ទៅ ១០០ដុល្លារផងនោះ និងសារនោះបានបង្ហាញពីការលំបាក របស់អាជីករក្នុងខេត្តព្រះសីហនុ ក៏មានការចែកចាយលើបណ្ដាញសង្គម យ៉ាងផុសផុល។

វីដេអូនោះ ទទួលបាននូវមតិរិះគន់និងគាំទ្រ ជាហូរហែរ និងមានទស្សនៈផ្សេងៗគ្នា ពីអ្នកសារព័ត៌មាន និងអ្នកខ្លះទាមទារឲ្យអ្នកនាង ចេញបកស្រាយ ប៉ុន្តែត្រូវបាននាងបដិសេធវិញ បើដោយសារ តែការនិយាយរិះគន់ប៉ុណ្ណឹង បាត់អាជីពសិល្បៈ។

អ្នកនាងខ្ញុង ត្រូវបានអ្នកសារព័ត៌ ចុះផ្សាយសម្ដីថា៖ “បើគ្រាន់តែនិយាយប៉ុណ្ណឹង គេដកចេញពីសិល្បៈ នាងសុខចិត្តដើរចេញ”។

គួរបញ្ជាក់ថាលោក សយ សុភាព ក៏បង្ហាញការសោកស្ដាយផងដែរ ក្រោយពីវីដេអូ តារាកម្លែង ខ្ញុង ត្រូវបានចែកផ្សាយ ពេញបណ្តាញសង្គម៕