CDC ក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ នេះ គម្រោងវិនិយោគចំនួនសរុប ចំនួន២១គម្រោង ដែលមាន ៦គម្រោងស្ថិតក្នុងខេត្តព្រះសីហនុ។

(ភ្នំពេញ)៖​ នេះបើតាមទិន្នន័យផ្លូវការពី គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ នេះ គម្រោងវិនិយោគចំនួន២១គម្រោង ត្រូវបានអនុម័តឲ្យដំណើរការការវិនិយោគដោយ សរុបទុនវិនិយោគមានរហូតដល់ជាង៦៦០លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនពលរដ្ឋខ្មែរ១ម៉ឺនកន្លែង។

ក្នុង២១ គម្រោងនោះ សម្រាប់ខេត្តព្រះសីហនុមានគម្រោងចំនួន៦ ដែលមានបញ្ជីឈ្មោះ ដូចខាងក្រោម

១៖ ក្រុមហ៊ុន LING XIUINT’L CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៣៣កន្លែង។

២៖ ក្រុមហ៊ុន TJNPROPERTIES CO.,LTD. គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសតដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១៥កន្លែង។

៣៖ ក្រុមហ៊ុន QIN YUEGARDEN HOTEL CO.,LTD. គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧.៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៨៩កន្លែង។

៤៖ ក្រុមហ៊ុន PRINCEHUAN YU REAL ESTATE គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន ២,១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,៦៨១កន្លែង។

៥៖ ក្រុមហ៊ុន XIN HAOHUI ENTERTAINMENT CO.,LTD. គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិកនិងអាចបង្កើតការងារបាន ២៦១កន្លែង។

៦៖ ក្រុមហ៊ុន Y SENGCO.,LTD គម្រោងបង្កើតរោងចក្រផលិតបារីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣១២កន្លែង៕