សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ថាអាចនឹងចុះត្រជាក់ដល់ ១២°C នៅតាមតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ពិសេសក្នុងថ្ងៃទី១១ ដល់ថ្ងៃទី១៣ មករាខាងមុខនេះ នៅបណ្ដាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់(ស្រុកវាលវែង) ដែលលាយឡំនឹងខ្យល់ខ្លាំងផងដែរ។ 

ការចុះត្រជាក់នេះ​ត្រូវបានពន្យលថា មកពីទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសាន កាន់តែបង្កើនឥទ្ធិពលខ្លាំង។ 

សម្រាប់សីតុណ្ហភាព តំបន់វាលទំនាប អាចចុះមកត្រឹម ១៦ °C ទៅ១៩°C និងតំបន់មាត់សមុទ្រ អាចទាបបំផុតត្រឹម ១៨ °C ទៅ២១°C ។ 

ក្រសួងជំនាញ ក៏បានអំពាវនាវឲ្យបងប្អូនវីរៈកងទ័ពនៅតាមព្រំដែនតំបន់ជួរភ្នំដងរែក និងប្រជាជន មានការថែរក្សាសុខភាព នារដូវត្រជាក់នេះឲ្យបានល្អផងដែរ៕