ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯង នៅច្រកព្រំប្រទល់ខេត្តសៀមរាបតាមរយៈតំណភ្ជាប់ srprovince.com/login ដោយឃើញពីការលំបាកកន្លងមក ដែលប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដែលឆ្លងកាត់ឬចូលក្នុងខេត្តសៀមរាប ត្រូវចំណាយពេលប្រមាណជា ៣០នាទីឬអាចដល់១ម៉ោង ដើម្បីរងចាំ តាមជួរក្នុងការបំពេញបែបបទ។

ការរៀបចំថ្មីនេះ​ ត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា គឺដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្ត ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖

1. ចូលទៅក្នុង Website តាម srprovince.com/login ឬកម្មវិធីScan QR

2. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)

3. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត

  • បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ

4. បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ

  • ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
  • បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
  • បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី
  • ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
  • បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន
  • ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក

5. ទាញយក QR Code ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ បង្ហាញទៅមន្ត្រីព្រំប្រទល់

រដ្ឋបាលខេត្ត សូមជម្រាបជូនថាជាការល្អប្រសើរ ការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ចំពោះអ្នកមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ ឬបំពេញទិន្ន័យ យើងនឹងមានមន្ត្រីនៅចាំសម្របសម្រួលណែនាំនៅច្រកនីមួយៗតែម្តង។ ជាមួយគ្នានេះសម្រាប់អ្នកមិនមានទូរស័ព្ទដៃទំនើប (Smart Phone) យើងនឹងមានការចុះឈ្មោះតាមធម្មតា ៕