ប្រទេសថៃ៖ អភិបាលខេត្តភូកេត លោកផាក់ខេភុងថាវីផាត បានដាក់បទបញ្ជា ឱ្យប្រជាជននិងអ្នកធ្វើដំណើរទាំងអស់ក្នុងខេត្ត ត្រូវពាក់ម៉ាស់ របាំងឬក្រណាត់ខ្ទប់មុខ នៅពេលដែលនៅទីសាធារណៈ មិនដូច្នោះទេនឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ២ម៉ឺន បាត។

បទបញ្ជាដែលបានប្រកាសកាលពីថ្ងៃច័ន្ទ ចូលជាធរមានចាប់ពីថ្ងៃនេះ(ថ្ងៃទី ៧ ខែមេសា)“ គណៈកម្មាធិការភូកេត សម្រាប់ជំងឺឆ្លង បានឯកភាពអនុវត្តបទបញ្ជានេះនៅពេលដែលស្ថានភាព Covid-19 នៅក្នុងខេត្ត កំពុងកើនឡើង”។

សេចក្តីប្រកាសបាននិយាយថា យោងតាមបទបញ្ជានេះ មនុស្សគ្រប់រូបត្រូវតែពាក់របាំងមុខឬក្រណាត់ខ្ទប់មុខ នៅពេលចាកចេញពីលំនៅដ្ឋាន ហើយពួកគេមិនត្រូវធ្វើអ្វី ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈឬរាលដាលជំងឺនេះឡើយ។ អ្នកដែលមិនគោរពបទបញ្ជា នឹងរំលោភមាត្រា ៥១ ក្នុងបញ្ញាតិនៃជម្ងឺឆ្លងលេខBC2558 ដែលនឹងត្រូវរងការផាកពិន័យ ២ម៉ឺនបាត។

កាលពីថ្ងៃចន្ទ ខេត្តភូកេត មានករណីជំងឺ Cov-19ចំនួន ១២៣ករណី និងបានបញ្ជាក់ថាមាន ១,៦៩៥ ករណីផ្សេងទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត។ក្នុងចំណោមនោះ ១.៥០៣ ត្រូវបានធ្វើតេស្តិ៍អវិជ្ជមាននិងត្រូវបានរំសាយចេញ ខណៈដែល ១៩២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ និង ៩៨ កំពុងរង់ចាំលទ្ធផលមន្ទីរពិសោធន៍៕ 

ប្រភពពី The Nation