ខេត្តព្រះសីហនុ៖ នៅថ្ងៃឆ្លងឆ្នាំ២០១៨ ចូលឆ្នាំថ្មី ២០១៩ ខាងមុននេះ ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធី ឆ្លងឆ្នាំដ៏ធំមួយ នៅមាត់ឆ្នេរ។
បើតាមឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា កម្មវិធីឆ្លងឆ្នាំ២០១៨-២០១៩ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយកម្មវិធីនេះ នឹងធ្វើឡើងនៅឆ្នេរឯករាជ្យ ស្ថិតនៅក្នុងសង្កាត់លេខ ៣។
ក្នុងនោះដែលខាងអជ្ញាធរខេត្ត បានរៀបចំនួន តង់សម្រាប់ជួល រហូតដល់ទៅ ៣០០តង់ នៅខាងចុងឆ្នេរអូឈើទាល ដែលមានតម្លៃចាប់ពី ១៥-២០ដុល្លារអាមេរិច។
ក្នុងនោះ អាជ្ញាធរ ក៏បានត្រៀម បង្គន់អនាម័យចល័តចំនួន ៤០ ដើម្បីសំរួលដល់ការផ្លាស់ប្តូរសម្លៀក បំពាក់ផងដែរ។ ពិសេសជាងនេះទៅទៀត ក៏មានការប្រគុំតន្ត្រី ក៏ដូចជាស្តង់លក់អីវ៉ាន់ រហូតដល់ទៅ ២៥០ស្តង់៕