កំពង់ស្ពឺ៖ ទោះបីជាស្ថានភាពកូវីដ១៩នៅបន្តការរាំងស្ទះមួយចំនួន ក៏នៅកម្ពុជា គេសង្កេតឃើញថា មានក្រុមហ៊ុន បរទេសជាច្រើនបានកំពុងបន្តវិនិយោគនៅកម្ពុជា។ រាប់តែក្នុងខេត្តកំពង់ស្ពឺ ត្រឹមថ្ងៃទី១១ មិថុនាឆ្នាំ ២០២០នេះ មានក្រុមហ៊ុនបរទេស៣ បានបោះទុនវិនិយោគបង្កើតរោចចក្រ និងទទួលបានការឯកភាពចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

១. BRILLIANT DRAGON (CAMBODIA) ENTERPRISE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។

២. PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូបដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៣. ZJ S&Y (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពលក្រាំងទេពសង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង៕