វៀតណាម៖ យីហោផ្សារទំនើប Takashimaya របស់ជប៉ុន បានពង្រីកខ្លួនទៅក្នុងការ អភិវឌ្ឍអចលនទ្រព្យ នៅវៀតណាម ជាមួយនឹងគម្រោងអគារពាណិជ្ជកម្មនិងការិយាល័យ។ ក្រុមហ៊ុននេះ កំពុងសាងសង់មជ្ឈមណ្ឌលទីក្រុងថ្មីមួយ ដែលមានឈ្មោះថា Starlake ចម្ងាយ ៦ គីឡូម៉ែត្រពីទីប្រជុំជនហាណូយ។

របាយការណ៍នេះបានបន្ថែមទៀតថា នេះគឺជាការអភិវឌ្ឍអចលនទ្រព្យក្រៅប្រទេសលើកដំបូង ដែលនឹងត្រូវទិញដីរហូតដល់ប្រតិបត្តិការហើយ គ្រោងនឹងវិនិយោគ ២០ ពាន់លានយ៉េន (១៩១,៣៩ លានដុល្លារ) នៅបរទេសក្នុងរយៈពេលបីឬបួនឆ្នាំខាងមុខ។

ក្រុមហ៊ុននឹងអភិវឌ្ឍអគារពាណិជ្ជកម្ម និងការិយាល័យនៅ Starlake ចន្លោះឆ្នាំ ២០២២ និង ២០២៥ និងគម្រោងពាណិជ្ជកម្មធំពីរផ្សេងទៀត ក្នុងទីក្រុងហាណូយ។ ក្រុមហ៊ុនក៏គ្រោងនឹងជួសជុលអគារ ប្រើចម្រុះមុខងារ ដែលបានទិញនៅទីក្រុងហូជីមិញនិងហាណូយកាលពីឆ្នាំមុន៕