រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីបម៉ុង គ្រុប ប្រកាសបរិច្ចាគថវិកា២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។

សូមជម្រាបជូនដែរ អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ក៏ត្រូវបានប្រែក្លាយ ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ រួចមកហើយដែរ៕