តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានធ្លាក់ចុះជាង ២០% នៅក្នុងការជួញដូរកាលពីថ្ងៃពុធ ទី២៥កក្កដា បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពី អត្រាកំណើនអ្នកប្រើប្រាស់យឺតបំផុត មិនធ្លាប់មានពីមុនមក និងការព្រមានគួរឱ្យខ្លាចថា កំណើនប្រាក់ចំណូលរបស់ខ្លួន នឹងថយចុះយ៉ាងឆាប់រហ័ស។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានធ្លាក់ចុះជាង ២០% នៅក្នុងការជួញដូរកាលពីថ្ងៃពុធទី២៥កក្កដា បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីអត្រាកំណើនអ្នកប្រើប្រាស់យឺតបំផុតមិនធ្លាប់មានពីមុនមក និងការព្រមានគួរឱ្យខ្លាចថា កំណើនប្រាក់ចំណូលរបស់ខ្លួននឹងថយចុះយ៉ាងឆាប់រហ័ស។ 

មុនពេលបង្ហាញទិន្នន័យប្រាក់ចំណូលដ៏អន់ប្រចាំត្រីមាសទី២របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ តម្លៃភាគហ៊ុនរបស់ Facebook បានបិទក្នុងតម្លៃ ២១៧,៥០ដុល្លារក្នុងមួយសន្លឹកហ៊ុននៅថ្ងៃពុធ ដែលជាកំណត់ត្រាខ្ពស់បំផុត ប៉ុន្តែបានធ្លាក់ចុះនៅសល់ប្រហែល ១៧២ ដុល្លារបន្ទាប់ពីប្រកាសអំពីប្រាក់ចំណេញដ៏ទាប។ 

មូលធនលើទីផ្សារមូលបត្ររបស់ Facebook បានធ្លាក់ចុះរហូតដល់ទៅ ១២៣ ពាន់លានដុល្លារ។ ក្នុងរយៈពេលត្រឹមតែ ២ ម៉ោងកាលពីថ្ងៃពុធ ក្រុមហ៊ុន Facebook បានធ្លាក់ចុះតម្លៃខ្លាំងជាងក្រុមហ៊ុនថ្មីថ្មោងជាច្រើន និងសូម្បីក្រុមហ៊ុនសាធារណៈក៏មានតម្លៃល្អប្រសើរជាងដែរ៕