ក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារ ទៅលើស្ថានកុងស៊ុលចិន នៅក្នុងទីក្រុង ការ៉ាជី របស់ប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ដែលក្នុងនោះ បណ្ដាលឲ្យមនុស្ស7 នាក់ស្លាប់។

ប៉ាគីស្ថាន៖ យោងតាមប៉ូលីសក្រុងបាឡូជី បាននិយាយថា ខ្មាន់កាំភ្លើង 3 នាក់ប្រដាប់ដោយកាំភ្លើងយន្ត បានព្យាយាមចូលទៅស្ថានកុងស៊ុលចិន ក្នុងក្រុងបាឡូជី វេលាម៉ោង 9 និង 30 នាទីព្រឹក ប៉ុន្តែត្រូវបានប្រទះ និងបាញ់តគ្នា ជាមួយកងឆ្មាំសន្តិសុខនៅប៉ុស្តិ៍ត្រួតពិនិត្យ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា "ពួកសកម្មប្រយុទ្ធ ៣នាក់ ត្រូវបានគេបាញ់សម្លាប់ ហើយមន្រ្តីសន្តិសុខប៉ាគីស្ថាន ២នាក់បានស្លាប់ ជនស៊ីវិល២នាក់បានស្លាប់។ បុគ្គលិកកុងស៊ុល និងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ គឺមានសុវត្ថិភាព។

ការវាយប្រហារនេះ ត្រូវបានអៈអាងដោយ កងទ័ពរំដោះបាឡូជី (BLA) ដែលជាក្រុមបំបែកខ្លួន បាននិយាយដាក់ទីក្រុងប៉េកាំងថា ជាអ្នកចង់បំផ្លាញអនាគត របស់ប្រជាជនក្រុងបាឡូជី។

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី (WangYi) និយាយថា រាល់ការប៉ុនប៉ង ធ្វើឱ្យខូចទំនាក់ទំនងរវាង ប្រទេសចិននិងប៉ាគីស្ថាន នឹងមិនទទួលជោគជ័យឡើយ៕