ខេត្តបាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា សូមដំណឹងដល់បុគ្គលិកអប់រំ ដែលបម្រើការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យបានជ្រាបថា វិទ្យាស្ថានគរុកោសល្យបាត់ដំបង ត្រូវការជ្រើសរើសព្រឹទ្ធបុរសចំនួន០៣រូប និងព្រឹទ្ធបុរសរងចំនួន០៦រូប ដើម្បីគ្រប់គ្រងដឹកនាំមហាវិទ្យាល័យចំនួន៣ រួមមាន៖

  • មហាវិទ្យាល័យស្រាវជ្រាវគរុកោសល្យ
  • មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត
  • មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តសង្គម

ដោយមហាវិទ្យាល័យនីមួយៗមានព្រឹទ្ធបុរស០១រូប និងព្រឹទ្ធបុរសរង០២រូប។

  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០។
  • ពាក្យស្នើសុំ៖ https://bit.ly/3GqPIkA

ឬ អាចរកបាននៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

  • សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងផ្ទាល់តាមរយៈលេខតេលេក្រាម ឬលេខទូរស័ព្ទ ០៩២ ២៧០ ២៥៣៕