ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចុះបញ្ជិកាឱសថវេចខ្ចប់ជាកំប៉ុងឬដប មានចំនួន លើសពី ១៥០គ្រាប់ចំពោះ ឱសថសម័យ និងលើសពី ៣០០គ្រាប់ ចំពោះឱសថបូរាណ ឬបំប៉នសុខភាព។ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ បញ្ជិកាឱសថ ដែលស្ថិតក្នុងការផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាលសាធារណៈ។
ការហាមឃាត់នេះ ត្រូវបានក្រសួងលើកឡើងថាគឺដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការរក្សាទុកឱសថ។ បន្ថែមពីនេះ ឱសថសម្រាប់ចុះទិដ្ឋាការ បញ្ជិកាដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបតម្រូវឲ្យមានសំបក ប្រអប់ ពីខាងក្រៅ និងមានព័ត៌មានគ្រប់លក្ខណៈ។