រាជធានីភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយបានលើកឡើងថា ការងារស្រាវជ្រាវប្រភពដើមមេរោគកូវីដ-១៩ជាការងារវិទ្យាសាស្រ្តសុទ្ធសាធ។ 

នេះបើតាមលិខិតដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តី ក្រសួង សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា៖ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះតាមបែបវិទ្យាសាស្រ្ត និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្រ្ត និងការដាក់បន្ទុកដល់អ្នកដទៃដោយគ្មានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់៕