រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវពីអាយុ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) គឺសម្រាប់ចាក់ចាប់ពីអាយុ ១៨ឆ្នាំឡើង។ ដែលកន្លងទៅ បានប្រកាសថាចាក់បានសម្រាប់តែ ១៨ឆ្នាំ ដល់ក្រោម៥៩ឆ្នាំ។

ក្នុងសេចក្ដីកែតម្រូវព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាប់ពីថ្ងៃទី ០១មេសាឆ្នាំ ២០២១ បានជម្រាបដល់សាធារណៈជនឡើងវិញពី ការវ៉ាក់សាំងស៊ីណូវ៉ាក់ សម្រាប់ចាក់ដល់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ មិនមែនពីអាយុ១៨ឆ្នាំ ដល់អាយុ ៥៩ឆ្នាំ​នោះទេ។