(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ រិទ្ធិសែន។នេះបើតាមប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានចេញកាលពីថ្ងៃទ១២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅដោយមានចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន។

ក្នុងសេចក្ដីប្រកាស បានលើកឡើងថា ដោយសារម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សាបង្កការរើសអើងពូជសាសន៍ បង្កអសន្ដិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន៕