រាជធានីភ្នំពេញ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានចេញសេចក្ដីជូនដំណឹងស្ដីពីការលក់ចែកចាយឧបករណ៍តេស្តរហ័ស រកមេរោគកូវីដប្រភេទថ្មី ចំនួន២ទៀត ដែលផលិតនៅប្រទេសកូរ៉េ និងប្រទេសចិន។

ឧបករណ៍តេស្តរហ័សមួយប្រភេទផលិតនៅប្រទេសកូរ៉េ របស់ក្រុមហ៊ុន ASAN PHARM ជាប្រភេទត្បារយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុង១ប្រអប់ មាន២៥ដើម ហើយក្នុង១ដើម តម្លៃ ២.៩ដុល្លារ។ 

មួយប្រភេទទៀតផលិតនៅប្រទេសចិន របស់ក្រុមហ៊ុន Wondfo Biotech ជាប្រភេទត្បាររាក់ៗយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុ១ប្រអប់ មាន២០ដើម ហើយក្នុង១ដើម តម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ៕