ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹង ដល់សាធារណជនទាំងអស់ ពីការប្រើលេខកូដរួម សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទចល័ត។

ការប្រើលេខកូដរួមនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖

(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ

(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់

(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់

(៤) *1203*PIN# បញ្ចូលទឹកប្រាក់

(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន